ចុះប្រជុំសិក្សាវាយតម្លៃសក្តានុពលក្រុមកសិករដាំបន្លៃ នៅភូមិលីញ៉ា ឃុំតាភេម ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
41

ថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤

ក្រុមការងារ កម្មវិធី ASPIRE - AT ថ្នាក់ខេត្តរួមមានលោក នួន ទិត្យភារាម ជំនួយការកម្មវិធី លោកស្រី សែគន្ធា ជំនួយការកម្នវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានចុះប្រជុំសិក្សាវាយតម្លៃសក្តានុពលក្រុមកសិករដាំបន្លៃ នៅភូមិលីញ៉ា ឃុំតាភេម ស្រុកត្រាំកក់ ដែលមានកសិករចូលរួមចំនួន ១០ នាក់ ស្រី ២នាក់ មុនឈានដល់ការចងក្រងបង្កើតសហគមន៍កសិកម្មដែលមានខ្សែច្រវ៉ាក់តម្លៃបន្លែ និងបានចូលរួមប្រជុំបង្ហាញពីកម្មវិធី APIRE-AT នៅរដ្ឋបាលឃុំពន្លៃ ស្រុកអង្គរបូរី ដល់ក្រុមប្រឹក្សាឃុំ មន្រ្តីកសិកម្មឃុំ និងមេភូមិចំនួន ៨នាក់ ស្រី ១នាក់។ កិច្ចប្រជុំនេះដើម្បីបង្ហាញពីកម្មវីធី
ASPIRE-AT និងគោលការណ៍បង្កើតសហគមន៍កសិកម្មដែលមានខ្សែច្រវ៉ាក់តម្លែមាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter