ថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤
ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៤ អំពីការងារសុខភាពសត្វនិងផលិតកម្មសត្វ ក្រោមអធិបតីភាព លោក ញុិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីលោក ថៃ លី ប្រធានការិយាល័យ រួមនឹងលោកអនុប្រធានការិយាល័យ និងអ្នកពាក់ពន្ធ័ សរុប ៣៧នាក់ ស្រី ៥នាក់។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានផ្ដល់នៅអនុសាសន៍មួយចំនួនមានដូចខាងក្រោម:
-ត្រូវមានមនសិកាធ្វេីការងារដោយភាពទទួលខុសត្រូវ
-ពង្រឹងសមត្ថភាពជំនាញនិងស្រាវជ្រាវបន្ថែម
-ពង្រឹងកសិដ្ឋានចិញ្ចឹមសត្វទាំងផ្នែកច្បាប់ និងបទកដ្ឋានបច្ចេកទេស
-ពង្រឹងការត្រួតពិត្យអនាម័យសាច់និងបទកដ្ឋានបច្ចេកទេសនៅសត្តឃាត្តដ្ឋាន
-ទប់ស្កាត់ចលនាសត្វនិងផលិតផលមានដេីមកំណេីតពីសត្វនិងតាមដានជំងឺឆ្លងសត្វ ។កិច្ចប្រជុំនេះធ្វេីនៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម