ចុះសិក្សាវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC ) ដើម្បីជ្រើសរើសសម្រាប់ការគាំទ្រ លើផលិតកម្មមាន់ នៅសហគមន៍កសិកម្មសែនសុខទឹកថ្លា
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
37

ថ្ងៃសុក្រ ១០ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីកម្មវិធី ASPIRE-AT និងលោក នួន ទិត្យភារាម មន្ត្រីនៃការិយាល័យ និងជាមន្ត្រីជំនួយការកម្មវិធី ASPIRE-AT បានចុះសិក្សាវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC ) ដើម្បីជ្រើសរើសសម្រាប់ការគាំទ្រ លើផលិតកម្មមាន់ នៅសហគមន៍កសិកម្មសែនសុខទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ដោយមានថ្នាក់ដឹកនាំសហគមន៍ចូលរួមសរុប ០៧នាក់ ស្រី ០៣នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter