មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចំនួន ៣នាក់ បានចុះណែនាំបច្ចេកទេសចិញ្ចឹមសត្វ ការធ្វេីជីវសុវត្ថិភាព ដល់កសិករចិញ្ចឹមសត្វ
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
41

ថ្ងៃសុក្រ ១០ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤

មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចំនួន  ៣នាក់  បានចុះណែនាំបច្ចេកទេសចិញ្ចឹមសត្វ  ការធ្វេីជីវសុវត្ថិភាព  ដល់កសិករចិញ្ចឹមសត្វ  និងព្យាបាលមេគោក្រោកមិនរួច នៅភូមិត្រពាំងរនោង  ឃុំស្រែរនោង  ស្រុកត្រាំកក់  ព្យាបាលគោអន់ចំណី  នៅភូមិត្រពាំងសាលា  សង្កាត់រកាក្រៅ  ក្រុងដូនកែវ  និងព្យាបាលកូនជ្រូករាគ  ១១ក្បាល  នៅភូមិពោន  ឃុំត្រលាច  ស្រុកទ្រាំង។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ១១  ០០០៛/គក្រ
+ជ្រូកកសិករ   ១០  ៥០០៛/គក្រ
+មាន់បីសាសន៍  ៧  ៨០០៛/គក្រ
+មាន់សាច់    ៥  ៧០០៛/គក្រ
+មាន់ស្រែ      ១៧  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១   ១០០៛/គ្រាប់
+កូនមាន់  ៣   ២០០៛/ក្បាល
+មាន់  បាត្រៀមពូជ  ៦០  ០០០៛/ក្បាល
+មាន់មេពូជ  ៤ ៨  ០០០៛/ក្បាល
+ពងទា សាប  ៣៥០-៣៧០៛/គ្រាប់  
+ពងទាភ្ញាស់  ៣៧០-៤០០៛/គ្រាប់
+ពងទាកូន  ៤៥០-៥០០៛/គ្រាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter