ចុះសិក្សាវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC )
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
23

ថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីកម្មវិធី ASPIRE- AT និងលោក នួន ទិត្យភារាម មន្ត្រីនៃការិយាល័យ និង ជាមន្ត្រីជំនួយការ បានចុះសិក្សាវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ (Graduated AC ) ដើម្បីជ្រើសរើសសម្រាប់ការគាំទ្រក្នុង កម្មវិធី ASPIRE- AT លើផលិតមាន់ នៅសហគមន៍កសិកម្ម រំពាក់ពេន ស្ថិតក្នុងភូមិ រំពាក់ពេន ឃុំឧត្តមសុរិយា ស្រុក ត្រាំកក់ ដោយមានសមាជិកសហគមន៍កសិកម្មចូលរួមសរុប ១៤នាក់ ស្រី ០៩នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter