ថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
លោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និង លោក ហន ឧត្ដម មន្រ្តី ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ខេត្ត ជា មន្រ្តី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) និង មន្ត្រី បច្ចេកទេស នៃ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត ចំនួន ០៣នាក់ ស្រី ០១ នាក់ បាន ចួលរួម វគ្គបណ្ដុះបណ្ដាល គ្រូ បង្គោល ស្ដីពី ផលិតកម្ម ដំណាំស្រូវ ប្រកប ដោយ និរន្តភាព (SRP) ក្រោម អធិបតីភាព លោក ជូ ចំរើន ប្រធានការិយាល័យប្រព័ន្ធដំណាំស្រូវនៃនាយកដ្ឋានដំណាំស្រូវ ។ វគ្គបណ្ដុះបណ្ដាល នេះ ធ្វើ ឡើងនៅ សណ្ឋាគារ ភ្នំ ប្រុស ខេត្ត កំពង់ចាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម