ថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក សុខ រេត មន្ត្រីការិយាល័យ កសិឧស្សាហកម្ម ជាមន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន (CFAVC) រួមនឹងតំណាងសហគមន៍កសិកម្ម អ្នកផលិត និងអ្នកប្រមូលទិញស្រូវ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការស្វែង យល់ពីហិរញ្ញប្បទានបៃតង និងកសិកម្មមានភាពឆ្លាតវៃដល់កសិធុរកិច្ចក្រោមធិបតីភាពលោក ភួង តារា អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស CS2 ។ វគ្គបណ្តុះ បណ្តាលនេះ ធ្វេីនៅសណ្ឋាគារទន្លេវៃគោ ខេត្តស្វាយរៀង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម