ចុះពិនិត្យឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ ចំនួន ០៦គ្រួសារ ដែលជាកសិករគំរូ នៅសហគមន៍កសិកម្ម សាមគ្គីមានជ័យ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
32

ថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤

លោក សុខ រេត មន្រ្តីការិយាល័យកសិឧស្សាហកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបានចុះពិនិត្យឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ ចំនួន ០៦គ្រួសារ ដែលជាកសិករគំរូ នៅសហគមន៍កសិកម្ម សាមគ្គីមានជ័យ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ លទ្ធផលដូចខាងក្រោ៖
-ឡជីវឧស្ម័នប្រើប្រាស់បានធម្មតាមិនមានបញ្ហាអ្វីទេ
-កំពុងរៀបចំចាក់ដីបំពេញជំវិញឡជីវឧស្ម័ន
-ពន្យល់ណែនាំអំពីការថែទាំឡជីវឧស្ម័ននិងរោងជិកំប៉ុស្តិ៍
-កំពុងបន្តចាក់លាមកសត្វចូលក្នុងឡជីវឧស្ម័នដើម្បីបង្កើនហ្គាស
- ណែនាំអំពីការចាក់លាមកសត្វចូល និងថែទាំឡជីវឧស្ម័ននិងរោងជិកំប៉ុស្តិ៍
-ការទុកដាក់ជីកាកសំណល់ឡជីវឧស្ម័ន ។

ចំនួនអ្នកចូលទស្សនា
Flag Counter