ថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្ដ ថ្នាក់ ខេត្ត (PPIU-TAK) នៃ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានរួមដំណើរជាមួយតំណាងក្រុមហ៊ុនសំណង់បុរីកម្មករ ខូអិលធីឌី មេភូមិ និងម្ចាស់ស្រែដើម្បីចុះពិនិត្យជាក់សមតែងពីសកម្មភាពកៀរពង្រាបដីស្រែឲ្យស្មើដោយប្រព័ន្ធឡាហ្សែរនៅក្រោមទំនប់អាងទឹកស្រោចស្រពក្រាំងអំពិល ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ការអនុវត្តកៀរពង្រាបដីស្រេឲ្យបានស្មើដោយក្រុមហ៊ុនសំណង់បុរីកម្មករ (kromhun Samnang Borey Kamkor co.Ltd នៃអនុគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC នៅសហគមន៍កសិកម្មត្រពាំងក្រញូងលើផ្ទៃដីស្រែដែលគម្រោងកៀរចំនួន ៤៨.៦០ ហិកតា លទ្ធផលដូចខាង ក្រោម ៖
-ចាប់ផ្តើមការអនុវត្តកៀរពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ បានកៀរពង្រាបដីស្រែឲ្យស្មើរួចរាល់បានចំនួន ១២ហត និងបន្តភ្ជួរបានចំនួន ៥ហត ដោយមានត្រាក់ទ័រចំនួន ៤គ្រឿង (៣គ្រឿង បំញ្ជាក់ឧបករណ៍កៀរពង្រាបដោយឡាហ្សែរ និង១គ្រឿងបំពាក់ដោយឧបករណ៍ភ្ជួរ ) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម