ថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
លោក ម៉ី សុផាន់ នាយសង្កាត់រដ្ឋបាលជលផលត្រាំកក់ បានចុះពិនិត្យអំពីស្ថានភាពស្រះជម្រកត្រីសហគមន៍អាងទឹកទំនប់ព្រៃក្ដួច ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ និងបានណែនាំសហគមន៍ឲ្យជួយការពារពូជត្រីក្នុងអាងនាពេលជួបប្រទះភាពរាំងស្ងួតនេះ ជាមួយគ្នានេះដែរក៏មានការសំណូមពរមួយចំនួនទាក់ការស្ដារបាតស្រះឡើងវិញ ក៏ដូចជាសូមអាជ្ញាធរពាក់ព័ន្ធជួយជីកកូនប្រឡាយព័ទ្ធជុំវិញស្រះ ដើម្បីការពារការទន្ទ្រានយកដីស្រះធ្វើជាម្ចាស់កម្មសិទ្ធិបុគ្គល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម