ថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
លោកស្រី ហ៊ុន សុធារី មន្ត្រីខណ្ឌរដ្ឋបាលជលផលតាកែវ បានសហការជាមួយលោក លឹម ង៉ែត ប្រធានការិយាល័យសហគមន៍ស្រះជម្រកត្រី នៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មចុះវាយតម្លៃទៅលើការគ្រប់គ្រងរបស់គណះកម្មការសហគមន៍ស្រះជម្រកត្រីទំនប់ក្រាំងអំពិល និងស្រះជម្រកត្រីខ្ពបស្វាយឃុំ ត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលមានអាជ្ញាធរឃុំ ភូមិនិងគណះកម្មការចូលរួមសរុបចំនួន ២៤នាក់ ក្នុងនោះស្រី ០៥នាក់ គាំទ្រដោយគម្រោង EU។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម