ចុះណែនាំបច្ចេកទេស ការថែទាំសត្វ ការធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចឹមសត្វ និងចាក់ថ្នាំបំប៉នទឹកដោះមេគោបំបៅកូន
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
35

ថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤

លោក ទោ  ចន្ធី  និងលោក  សែស  សុខន  មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានចុះណែនាំបច្ចេកទេស  ការថែទាំសត្វ ការធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចឹមសត្វ  និងចាក់ថ្នាំបំប៉នទឹកដោះមេគោបំបៅកូន  ១ក្បាល  នៅភូមិប្រជុំ  ឃុំស្រែរនោង  ស្រុកត្រាំកក់  និងចាក់ថ្នាំទំលាក់សត្វល្អិតកូនជ្រូក  ២១ក្បាល  នៅភូមិសំរោង  ឃុំត្រលាច  ស្រុកទ្រាំង។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ១០  ៦០០៛/គក្រ
+ជ្រូកកសិករ   ១០  ០០០៛/គក្រ
+មាន់បីសាសន៍  ៨  ០០០៛/គក្រ
+មាន់សាច់    ៥  ២០០៛/គក្រ
+មាន់ស្រែ      ១៧  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១  ១០០៛/គ្រាប់
+កូនមាន់  ៣  ២០០៛/ក្បាល
+មាន់  បាត្រៀមពូជ  ៦០  ០០០៛/ក្បាល
+មាន់មេពូជ  ៤ ៨  ០០០៛/ក្បាល
+ពងទា សាប  ៣៥០-៣៧០៛/គ្រាប់  
+ពងទាភ្ញាស់  ៣៧០-៤០០៛/គ្រាប់
+ពងទាកូន  ៤៥០-៥០០៛/គ្រាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter