ថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤
លោក ហន ឧត្តម មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន(CFAVC) បានចុះពិនិត្យការសាងសង់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ ចំនួន ០៥គ្រួសារ ដែលជាកសិករគំរូ នៅសហគមន៍កសិកម្មសំបួរចម្រើនផល ឃុំសំបួរ ស្រុកទ្រាំង ដោយបានធ្វើការផ្តល់បច្ចេកទេស៖
- របៀប ចាក់ លាមក និង ចាក់ ទឹក ចូល ក្នុង អាង លាយ
-ចាក់ ដី បំពេញ លេី តួឡជីវឧស្ម័ន និង រោងជីកំប៉ុស្តិ៍
-ការ ថែទាំ ចង្រ្កាន និង វានបិទ ឬបេីកផ្សេងៗ
- ការ ប្រេី ប្រាស់ ឡជីវឧស្ម័ន
-ការ ទុកដាក់ ជីកាក សំណល់ ឡជីវឧស្ម័ន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម