សិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្ទៀងផ្ទាត់នៃការអនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យា
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
38

ថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤

លោក  លឹម  ចាន់ណា  ប្រធានការិយាល័យ នីតិកម្មកសិកម្ម  និងលោក  សុខ  រេត  មន្រ្តីការិយាល័យកសិឧស្សាហ៍កម្មជាមន្រ្តី អង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន (CFAVC) បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្ទៀងផ្ទាត់នៃការអនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យា  ក្រោមអធិបតីភាព លោក អ៊ុ  សាវី ប្រធានគ្រប់គ្រងគម្រោង  ដោយ មានការចូលរួមពីតំណាងសហគមន៍កសិកម្ម  អ្នកប្រមូលទិញស្រូវ  តំណាងវិស័យឯកជន (រោងម៉ាសុីនកិនស្រូវ) និងកសិករដាំស្រូវ សរុប ៣២នាក់។ វគ្គបណ្តាលនេះធ្វេីនៅសណ្ឋាគារសង្គហមិត្ត  ខេត្តកែប ។

ចំនួនអ្នកចូលទស្សនា
Flag Counter