សិក្ខាសាលាស្ដីពីបទដ្ឋាននៃការគ្រប់គ្រងឡជីវឧស្ម័ន និងការផលិតជីកំប៉ុស្ដិ៍
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
22

ថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤

លោក លឹម ចាន់ណា ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត និងលោក ហន ឧត្តម មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចូលរួមសិក្ខាសាលាស្ដីពីបទដ្ឋាននៃការគ្រប់គ្រងឡជីវឧស្ម័ន និងការផលិតជីកំប៉ុស្ដិ៍ ក្រោមអធិបតីភាពលោកបណ្ឌិត សួន សុធឿន ជាប្រធានភ្នាក់ងារអនុវត្តគម្រោង IA ព្រមទាំងមានការចីលរួមពីលោក អ៊ុ សាវី ប្រធានគ្រប់គ្រងគម្រោង និងមានការចូលរួមពីក្រុមប្រឹក្សាឃុំ ០២នាក់ កសិករគំរូ ១៥នាក់  និងម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ១០នាក់។ សិក្ខាសាលាធ្វើឡើងនៅសណ្ឋាគារសង្គហមិត្ដ ខេត្តកែប។

ចំនួនអ្នកចូលទស្សនា
Flag Counter