ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំ សាមញ្ញលើកទី 59 អាណត្តិទី 3 របស់ក្រុមប្រឹក្សាខេត្តតាកែវ
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
20

ថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤

លោក ញ៉ិប​ ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំ សាមញ្ញលើកទី 59 អាណត្តិទី 3 របស់ក្រុមប្រឹក្សាខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម យស ណាស៊ីប្រធានក្រុមប្រឹក្សាខេត្ត ក្រោមរបៀបវារៈដូចខាងក្រោម៖
-ការពិនិត្យកូរ៉ុមរបស់ក្រុមប្រឹក្សាខេត្តដែលបានចូលរួមប្រជុំ។
-មតិបើកកិច្ចប្រជុំសាមញ្ញលើកទី 59
-ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី 58
-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា
ឆ្នាំ 2024 ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការសកម្មភាព និងក្របខណ្ឌពេលវេលានៃការរៀបចំវេទិការរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ 2024 ស្ដីពីកំណែទម្រង់វិមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ 2050
-ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែមេសាឆ្នាំ 2024
-មតិជូនពរ និងប្រកាសបិទអង្គប្រជុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter