ចូលរួមវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពី"ការអង្កេតឃ្លាំងមើលសកម្មលើជំងឺសត្វ"សម្រាប់មន្ត្រីបសុពេទ្យ ចំនួន ៩ខេត្ត គោលដៅ
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
22

ថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រី ០៣នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពី"ការអង្កេតឃ្លាំងមើលសកម្មលើជំងឺសត្វ"សម្រាប់មន្ត្រីបសុពេទ្យ ចំនួន  ៩ខេត្ត គោលដៅ  ក្រោមអធិបតីភាព លោកស្រី ហេង មូរ៉ានី អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយអង្ការស្បៀង  និងកសិកម្ម  នៃសហប្រជាជាតិ(FAO)  គាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៏ អន្តរជាតិ (USAID)  ធ្វេីនៅខេត្តកំពត  ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់  ០៣ ខែឧសភា ឆ្នាំ២០២៤។

ចំនួនអ្នកចូលទស្សនា
Flag Counter