ចុះពិនិត្យសកម្មភាពប្រើប្រាស់ឡជីវឧស្ម័ន និងសកម្មភាពដាំបន្លែរបស់កសិករគម្រូនៅ សហគមន៍កសិកម្មមានជ័យផ្លូវលោក ភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
19

ថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

លោក សុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះពិនិត្យសកម្មភាពប្រើប្រាស់ឡជីវឧស្ម័ន និងសកម្មភាពដាំបន្លែរបស់កសិករគម្រូនៅ សហគមន៍កសិកម្មមានជ័យផ្លូវលោក ភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ បានចំនួន ៤គ្រួសារ ដោយបានធ្វើការណែនាំបច្ចេកទេសដាំបន្លែបន្ថែម និងជម្រុញអោយថែទាំឡជីវឧស្ម័នអោយបានល្អ និងការប្រើប្រាស់ដោយបច្ចេកទេស។

 

ចំនួនអ្នកចូលទស្សនា
Flag Counter