ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានប្រគល់ ទទួលសម្ភារៈ (ធុងដុតអង្កាម កំបោរស ស្បោងប្លាស្ទិចសំរាប់ច្រកគំប៉ុស្តិ៍គោក ពូជបន្លែ ត្រេបណ្តុះកូនបន្លែ និងស្លាកបង្ហាញ)
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
19

ថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

លោក ញ៉ីប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានប្រគល់  ទទួលសម្ភារៈ (ធុងដុតអង្កាម កំបោរស ស្បោងប្លាស្ទិចសំរាប់ច្រកគំប៉ុស្តិ៍គោក ពូជបន្លែ ត្រេបណ្តុះកូនបន្លែ និងស្លាកបង្ហាញ) គាំទ្រដោយគម្រោងច្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ដល់កសិករគំរូបង្ហាញការដាំបន្លែលើធ្នើដោយប្រើប្រាស់កាក សំណល់ឡជីវឧស្ម័ន ចំនួន ១២នាក់ មកពីសហគមន៍កសិកម្មឧត្តមសុរិយា សំបួរចម្រើនផល មានជ័យផ្លូវលោក និងបក្សីរីករាយ។

ពេលរសៀល លោកប្រធាន រួមនិងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK និងលោកក្រុមប្រឹក្សាឃុំត្រពាំងក្រញូង បានចុះពិនិត្យការរៀបដំណើរការសកម្មភាពទិញ លក់ស្រូវចំណីរបស់សហគមន៍កសិកម្មសាមគ្គីខ្ពបស្វាយ ស្ថិតនៅភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ព្រមទាំងបានផ្តល់នូវធាតុចូលមួយចំនួន។

បន្ទាប់មកក្រុមការងារក៏បានចុះពិនិត្យការដ្ឋានគ្រោងរៀបចំកៀរពង្រាបដីស្រែដោយប្រពន្ធ័ឡាហ្សែរដល់អ្នកទទួលផលរស់នៅក្បែរទំនប់ទឹកក្រាំងអំពិល ក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ចំនួន ៤៨ហត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter