ដង្ហែក្បួនយុទ្ធនាការឃោសនាតាមដងផ្លូវសាធារណ: និងតាមផ្សារចំនួន ៥ផ្សារ ក្នុងក្រុងដូនកែវ ស្រុកទ្រាំង និងស្រុកត្រាំកក់
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
37

ថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្រ្តី  ១នាក់ បានបន្តសហការណ៍ជាមួយ  លោក  គា  ផា  អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនិតិកម្ម នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន  បានធ្វេីការដង្ហែក្បួនយុទ្ធនាការឃោសនាតាមដងផ្លូវសាធារណ:  និងតាមផ្សារចំនួន  ៥ផ្សារ ក្នុងក្រុងដូនកែវ  ស្រុកទ្រាំង  និងស្រុកត្រាំកក់  ដេីម្បីផ្សព្វផ្សាយបង្កេីនការយល់ដឹងអោយបានទូលំទូលាយស្ដីពី"វិធានការការពារ  និងទប់ស្កាត់ការឆ្លងរាលដាល  នៃជំងឺផ្ដាសាយបក្សី ពីបក្សីទៅបក្សី  និងពីបក្សីទៅមនុស្ស"ដោយបានចែកនិងបិទខិតប័ណ្ណ  ព្រមទាំងសម្ភារ:អប់រំផ្សេងៗទៀតនៅតាមដងផ្លូវ  កន្លែងទិញ  លក់ បក្សី  និងផលិតផលបក្សី។សកម្មភាពនេះទទួលបានមូលនិធិគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ។

ចំនួនអ្នកចូលទស្សនា
Flag Counter