ចុះយុទ្ធនាការបង្កេីនការយល់ដឹងស្ដីពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺផ្ដាសាយបក្សី ពីបក្សីទៅបក្សី និងពីបក្សីទៅមនុស្ស ស្ថិតនៅផ្សារអង្គតាសោម ស្រុកត្រាំកក់ នៅកន្លែងទិញលក់បក្សី និងចំណតរថយន្ត
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
36

ថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្រ្តី  ១នាក់ បានបន្តសហការណ៍ជាមួយ  លោក  គា  ផា  អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនិតិកម្ម នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការី បានចុះយុទ្ធនាការបង្កេីនការយល់ដឹងស្ដីពីវិធានការការពារ  និងទប់ស្កាត់ការឆ្លងរាលដាល  នៃជំងឺផ្ដាសាយបក្សី ពីបក្សីទៅបក្សី  និងពីបក្សីទៅមនុស្ស ស្ថិតនៅផ្សារអង្គតាសោម ស្រុកត្រាំកក់ នៅកន្លែងទិញលក់បក្សី  និងចំណតរថយន្ត  ដោយមានការចូលរួមពីលោក សាក់ វន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកត្រាំកក់ និងលោក កង អេត មន្ត្រីទទួលបន្ទុកពេទ្យសត្វ និងសហការី  ភ្នាក់ងារសុខភាពសត្វភូមិព្រមទាំងអាជ្ញាធរមូលដ្ឋាន។ វេទិកាផ្សព្វផ្សាយនេះមានប្រជាពលរដ្ឋ  អាជីវករទិញ លក់បក្សី  ស៊ុត  ផលិតផលបក្សី សរុបចំនួន  ១០០នាក់  ដោយបានអប់រំ  ណែនាំធ្វេីអនាម័យ  ព្រមទាំងចែកនិងបិទខិតប័ណ្ណបានចំនួន   ១៣៥សន្លឹក  និងសម្ភារ:អប់រំផ្សេងៗទៀត ។ សកម្មភាពនេះទទួលបានមូលនិធិគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter