ថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC ) រួមដំណើរជាមួយទីប្រឹក្សាបច្ចេកទេស CS1 បានចុះត្រួតពិនិត្យសុពលភាពសំណង់ឃ្លាំងស្តុកស្រូវពូជ និងចំណី រយៈពេល ១ឆ្នាំ បានចំនួន ៤សហគមន៍កសិកម្ម រួមមាន៖
+សហគមន៍កសិកម្មកសិកម្ម សំភ្លីអង្គររង្សី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត
+សហគមន៍កសិកម្ម ពន្លឺសរីរាង្គ ឃុំពេជសារ ស្រុកកោះអណ្តែត
+សហគមន៍កសិកម្ម គិរីឧត្តមតាអូរ ឃុំតាអូរ ស្រុកគិរីវង់
+សហគមន៍កសិកម្ម ភ្នំដិនសែនសុខ ឃុំភ្នំដិន ស្រុកគិរីវង់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម