បីចុះទស្សន:កិច្ចសិក្សាតាមកសិដ្ឋានកសិករចិញ្ចឹមបង្កងក្នុងស្រះ ឬ ក្នុងស្រែចំនួន ០២គ្រួសារ នៅក្នុងឃុំសំបួរ ស្រុកទ្រាំង និងឃុំដូងខ្ពស់ ស្រុកបូរីជលសារ
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
37

ថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤

លោក ញ៉ីប ស្រ៊ន ប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោក អ៊ុក ហាក់ នាយរងខណ្ឌជលផលតាកែវ បានជូនប្រតិភូមកពី សាធារណរដ្ឋប្រជាមានិតចិន(Professor of Seanghai University) ចំនួន ០៤នាក់ ស្រី ០១នាក់ ដែលដឹកនាំដោយ លោក ថាយ សុមុន្នី ប្រធានាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃ រដ្ឋបាលជលផល ដើម្បីចុះទស្សន:កិច្ចសិក្សាតាមកសិដ្ឋានកសិករចិញ្ចឹមបង្កងក្នុងស្រះ ឬ ក្នុងស្រែចំនួន ០២គ្រួសារ នៅក្នុងឃុំសំបួរ ស្រុកទ្រាំង និងឃុំដូងខ្ពស់ ស្រុកបូរីជលសារ និង បានចុះផ្សព្វផ្សាយពីគោលការណ៍ផ្តល់អាហារូបករម្រាប់សិស្សានសិស្សរៀនចប់ថ្នាក់ទី១២ និង លោកនាយករង លោកគ្រូ អ្នកគ្រូ ដើម្បីសុំគម្រោងគាំទ្រពីរដ្ឋាភិបាលប្រជាមានិតចិន ដោយសាកលវិទ្យាល័យស្រាវជ្រាវលើវិស័យជលផលបានសហការយ៉ាងជិតស្និទ្ធិ ហើយមានកញ្ចប់ថវិកាមួយចំនួន សម្រាប់យកមកផ្តល់ឲ្យកសិករធ្វើការចិញ្ចឹមបង្កងពិសោធន៍ នាពេលឆាប់ៗខាងមុខនេះ ។ ពិសេសទៅទៀតនៅថ្ឆ្នាំ២០២៤-២០២៥ ខាងមុខនេះ ក្រុមការងារសាស្ត្រចារ្យនៃសាកលវិទ្យាល័យសៀងហៃប្រទេសចិន នឹងផ្ដល់អាហារូបករណ៍សម្រាប់សិស្ស ប្រមាណជា១០ នាក់/ឆ្នាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter