ថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តរួមនិងមន្រ្តី ២នាក់ បានសហការណ៍ជាមួយ លោក គា ផា អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេសនិងនីតិកម្មនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការីបានចុះយុទ្ធនាការបង្កេីនការយល់ដឹងស្ដីពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺផ្ដាសាយបក្សី ពីបក្សីទៅបក្សី និងពីបក្សីទៅមនុស្សនៅផ្សារធំតាកែវ នៅកន្លែងទិញលក់បក្សី និងចំណតរថយន្ត ដោយមានការចូលរួមពីលោក ជា សុខា មន្ត្រីទទួលបន្ទុកពេទ្យសត្វនៃការិយាល័កសិកម្មធនធានធម្មជាតិនិងបរិស្ថានក្រុងដូនកែវនិងសហការី ភ្នាក់ងារសុខភាពសត្វភូមិព្រមទាំងអាជ្ញាធរមូលដ្ឋាន។ដោយមានអាជីវករទិញលក់បក្សីនិងប្រជាពលរដ្ឋចូលរួម ចាប់ អារម្មណ៍ និងចូលមកទទួលយកការអប់រំចំនួន ១០០នាក់ និងបានចែកបិទខិតប័ណ្ណបាន ចំនួន ១៣៥សន្លឹក ។ សកម្មភាពនេះទទួលបានមូលនិធិគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម