បីប្រជុំផ្សព្វផ្សាយផែនទីកន្លែងនេសាទសហគមន៍បានកាម
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
38

ថ្ងៃព្រហស្បតិ៍ ៣ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤

លោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផលអង្គរបូរី និងលោក កែប ហាន នាយសង្កាត់ជលផលព្រៃកប្បាស រួមនឹងមន្រ្តីខណ្ឌ សរុប ០៣រូប បានចូលរួមជាមួយ លោក ស៊ូ ស្សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ រួមនឹងមន្រ្តី សរុប ០៣រូប ដើម្បីប្រជុំផ្សព្វផ្សាយផែនទីកន្លែងនេសាទសហគមន៍បានកាម ស្ថិតនៅឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ដោយមានការអញ្ជើញចូលរួមពី៖
លោក ឃន សុខេង មេឃុំបានកាម
លោកក្រុមប្រឹក្សាឃុំ លោក មេភូមិ អនុភូមិ ០៥ ភូមិពាក់ព័ន្ធ សមាជិកសហគមន៍ និងប្រជាពលរដ្ឋក្នុងឃុំ សរុបចំនួន ២១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter