ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធាន ការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានចុះជួបគណៈ កម្មការសហគមន៍កសិកម្ម ស្វាយរន្ធអមតៈ ស្ថិតនៅភូមិស្វាយរន្ធ ឃុំ ជំរៈពេន ស្រុកសំរោង ក្នុងគោលបំណង ដើម្បីពិភាក្សានិងពិនិត្យឡើងវិញពីការងារជួសជុលកែលម្អរខ្នោះទឹកនិងអាងបន្ទប់ដែលបានជ្រាបទឹក ដាក់ទឹកអត់ជាប់កន្លងមក និងដាក់ទរត្រង់ទឹក
ជាលទ្ធផលៈ
-បានជួសជុលកែលម្អរឡើងវិញបានល្អ
-ខ្នោះទឹកនិងអាងបន្ទប់ទឹក ដាក់ទឹកលែងជ្រាប
-បានតទុយោទរទឹកឡើងវិញបាន ដល់អាងទឹក
-បានផ្តល់ថវិកាសម្រាប់ឈ្នួលជាងនិងថ្លៃទិញសំភារៈដល់កណៈកម្មាធិការសហគមន៍កសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម