ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តរួមនិងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ១រូប បានបន្តចូលរួមកិច្ចប្រជុំត្រៀមចាប់ផ្ដេីមអនុវត្តគម្រោង"The Great Mekong Subregion Cross - Border Livestock Health and Value Chain lmprovement - GMS CLHVIP project no.53240-003.ADB"តាមប្រពន្ធ័វីដេអូពីចម្ងាយ (ZOOM) ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។ កិច្ចប្រជុំនេះរៀបចំដោយអង្គភាពអនុវត្តគម្រោងសុខភាពសត្វនិងផលិតកម្មសត្វឆ្លងដែនក្នុងមហាអនុតំបន់ទន្លេមេគង្គ និងជំរុញខ្សែច្រវាក់ផលិតកម្មតម្លៃ ចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែមេសា ឆ្នាំ២០២៤។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម