កិច្ចប្រជុំត្រៀមចាប់ផ្ដេីមអនុវត្តគម្រោង"The Great Mekong Subregion Cross - Border Livestock Health and Value Chain lmprovement - GMS CLHVIP project no.53240-003.ADB
ចេញ​ផ្សាយ ២៦ ឧសភា ២០២៤
40

ថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤

លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តរួមនិងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ  ១រូប  បានចូលរួមកិច្ចប្រជុំត្រៀមចាប់ផ្ដេីមអនុវត្តគម្រោង"The Great Mekong Subregion Cross - Border  Livestock Health  and Value  Chain  lmprovement - GMS  CLHVIP project  no.53240-003.ADB" ក្រោមអធិបតីភាព  ឯកឧត្តម  តាន់  ផាន់ណារ៉ា  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក  នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។ កិច្ចប្រជុំនេះរៀចំដោយអង្គភាពអនុវត្តគម្រោងសុខភាពសត្វនិងផលិតកម្មសត្វឆ្លងដែនក្នុងមហាអនុតំបន់ទន្លេមេគង្គ  និងជំរុញខ្សែច្រវាក់ផលិតកម្មតម្លៃ  នៅសាលប្រជុំធំនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វចាប់ពីថ្ងៃទី  ៨  ដល់  ១១  ខែមេសា  ឆ្នាំ២០២៤។

 

ចំនួនអ្នកចូលទស្សនា
Flag Counter