ថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក សុខ រេត មន្ត្រីការិយាល័យ កសិឧស្សាហកម្ម ជាមន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន (CFAVC) បានចូលរួមវគ្គបណ្តុះ បណ្តាលគ្រូបង្គោលស្តីពីការប្រេីប្រាស់ និងថែទាំគ្រឿងយន្តកសិកម្ម ។ វគ្គបណ្តុះបណ្តាលនេះស្ថិតនៅក្រោមធិបតីភាពលោក សេង សាវ៉ាត ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមន្ត្រីភ្នាក់ងារអនុវត្តគម្រោង CFAVC ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម