ថ្ងៃចន្ទ ៨ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤
លោក ញ៉ីប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកម្មវិធីបណ្ដុះបណ្ដាលមន្ត្រីកសិកម្មឃុំប្រចាំខេត្តតាកែវ ស្ដីអំពីវិធីសាស្ត្រផ្សព្វផ្សាយ ជំនាញសម្របសម្រួល ការធ្វើកសិកម្មវៃឆ្លាតលើប្រព័ន្ធផលិតកម្មស្បៀងគិតគូរដល់អាហារូបត្ថម្ភនិងទទួលបានរបបអាហារសុខភាព ក្រោមអធិបតីភាពឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំនៅរដ្ឋបាលក្រុងដូនកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម