ថ្ងៃសៅរ៍ ៦ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤
ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមនឹង លោក ទុយ សុភ័ក្ត្រ អភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្ត និងសហការី ចុះសួរសុខទុក្ខកងវរសេនាតូចការពារព្រំដែនលេខ១ ការពារព្រំដែនគោក តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ។
នាឱកាសនេះ ឯកឧត្តមបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រគល់ជូនអង្គភាពកងវរ:សេនាតូចលេខ១ ដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់ជីវភាពជាមួយកងទ័ព ការពារព្រំដែន នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម