ចុះណែនាំបច្ចេកទេស ការថែទាំសត្វ ការធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចឹមសត្វ និងចាក់ថ្នាំជាតិដែកកូនជ្រូក
ចេញ​ផ្សាយ ៣០ មេសា ២០២៤
54

ថ្ងៃ សុក្រ ៥រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

លោក ទោ  ចន្ធី  និងលោក  សែស  សុខន  មន្រ្តីការិយាល័យផលិតកម្ម  និងបសុព្យាបាលខេត្តបានចុះណែនាំបច្ចេកទេស  ការថែទាំសត្វ  ការធ្វេីជីវសុវត្ថិភាពដល់កសិករចិញ្ចឹមសត្វ  និងចាក់ថ្នាំជាតិដែកកូនជ្រូក  ០៩ក្បាល  នៅភូមិត្រពាំងថ្នល់  ឃុំស្រែរនោង  ស្រុកត្រាំកក់  និងព្យាបាលកូនគោរាគ  ២ក្បាល នៅភូមិពោតាម៉ុក  ឃុំអង្គប្រាសាទ  ស្រុកគិរីវង់។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ៨  ៧០០៛/គក្រ
+ជ្រូកកសិករ   ៨  ០០០៛/គក្រ
+មាន់បីសាសន៍  ១០  ៦០០៛/គក្រ
+មាន់សាច់    ៦  ៥០០៛/គក្រ
+មាន់ស្រែ      ២០  ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ  កន  ភារម្យទិញស៊ុតមាន់   ១  ១០០៛/គ្រាប់
+កូនមាន់  ៣  ២០០៛/ក្បាល
+មាន់  បាត្រៀមពូជ  ៦០  ០០០៛/ក្បាល
+មាន់មេពូជ  ៤ ៨  ០០០៛/ក្បាល
+ស៊ុតទា      ២៩០-៣២០៛/គ្រាប់  ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter