ថ្ងៃ សុក្រ ៥រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤
លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រួមនឹងលោកស្រី គយ សុខុម ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងសហការី បានចូលរួមកិច្ចប្រជុំថ្នាក់ស្រុកស្តីពី កិច្ចសហការ និងការគាំទ្រការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំ ដែលរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាស្រុកទ្រាំង និងស្រុកកោះអណ្តែត ។ ក្នុងពិធីនេះមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលរងស្រុក លោក លោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំពាក់ពន្ធ័ មន្ត្រីកសិកម្មឃុំ សរុប៦២ នាក់ ស្រី ១៦ នាក់ (សម្រាប់ស្រុកទ្រាំង អ្នកចូលរួម ៣៥នាក់ ស្រី ៦នាក់ និងស្រុកកោះអណ្តែតអ្នកចូលរួម ២៧នាក់ ស្រី១០នាក់)។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក គង់ ពុធ្វារិទ្ធ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃកិច្ចប្រជុំនេះដើម្បីស្នើសុំកិច្ចសហការផ្តល់ទីតាំងអនុវត្តការងាររបស់មន្រ្តីកសិកម្មឃុំ បង្ហាញពីតួនាទីភារៈកិច្ចរបស់មន្រ្តីកសិកម្មឃុំ និងរបៀបរបបអនុវត្តការងារផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម