ប្រជុំពិភាក្សាជាមួយលោកស្រី ហុក ចន្ទ័ផល្លាភ ប្រធានការិយាល័យផ្សព្វផ្សាយបច្ចេកទេសនៃនាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេសនិងនីតិកម្មនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ
ចេញ​ផ្សាយ ៣០ មេសា ២០២៤
40

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

លោក  អុីង  សុភិន  អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រួមនិងមន្រ្តី  ២នាក់ បានជួបប្រជុំពិភាក្សាជាមួយលោកស្រី ហុក  ចន្ទ័ផល្លាភ  ប្រធានការិយាល័យផ្សព្វផ្សាយបច្ចេកទេសនៃនាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេសនិងនីតិកម្មនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងសហការី  ដេីម្បីជ្រេីសរេីសទីផ្សារនិងចំណតរថយន្ត  រៀបចំផ្សព្វផ្សាយពី"ការបង្កេីនចំណេះដឹងនិងទប់ស្កាត់ការចម្លងជំងឺផ្ដាសាយបក្សី"ដោយមានការចូលរួមពីលោក  ជា  សុខា  មន្រ្តីទទួលបន្ទុកពេទ្យសត្វនៃការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានក្រុងដូនកែវ។ ជាលទ្ធផលអង្គប្រជុំបានសម្រេចយកផ្សារធំតាកែវ និងចំណតរថយន្ត  ស្ថិតនៅភូមិថ្នល់បែក  សង្កាត់រកាក្រៅ  ក្រុងដូនកែវ  និងផ្សារអង្គតាសោម និងចំណតរថយន្ត  ស្ថិតនៅភូមិព្រៃរំដេង  ឃុំអង្គតាសោម  ស្រុកត្រាំកក់  សំរាប់ធ្វេីការផ្សព្វផ្សាយដែលនិងរៀបចំនៅថ្ងៃទី  ២២  ដល់  ២៣  ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter