សិក្ខាសាលាស្ដីពី"ការកែលម្អវិធានការជីវសុវត្ថិភាព ដេីម្បីគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្រ្វិក(ASF)
ចេញ​ផ្សាយ ៣០ មេសា ២០២៤
46

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

លោក  ថៃ  លី  ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចូលរួមសិក្ខាសាលាស្ដីពី"ការកែលម្អវិធានការជីវសុវត្ថិភាព  ដេីម្បីគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្រ្វិក(ASF)ឲ្យកាន់តែប្រសេីរទ្បេីងនៅក្នុងបណ្ដាប្រទេសអាស៊ានចំនួន  ៤"ស្ថិតក្រោមអធិបតីភាព  លោក  ពេជ្រ  ប៉េដា  អនុប្រធាននាយកដ្ឋានសុខភាពសត្វ  សុខភាពសាធារណ :  បសុព្យាបាល។  សិក្ខាសាលានេះរៀបចំដោយអង្គការអ្នកក្សេត្រសាស្រ្ត  និងពេទ្យសត្វគ្មានព្រំដែន  (AVSF) នៅសណ្ឋាគារ  កាំបូឌីយាណា  ភ្នំពេញ  ចាប់ពីថ្ងៃទី២៨  ដល់  ២៩  ខែមិនា  ឆ្នាំ២០២៤។

ចំនួនអ្នកចូលទស្សនា
Flag Counter