កិច្ចប្រជុំថ្នាក់ស្រុកស្តីពីកិច្ចសហការ និងការគាំទ្រការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំ ដែលរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ៣០ មេសា ២០២៤
37

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត និងលោកស្រី គយ សុខុម ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងសហការី បានចូលរួមកិច្ចប្រជុំថ្នាក់ស្រុកស្តីពីកិច្ចសហការ និងការគាំទ្រការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំ ដែលរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាស្រុកគិរីវង់ និងស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងពិធីនេះមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលរងស្រុក លោកលោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំពាក់ពន្ធ័ មន្ត្រីកសិកម្មឃុំ សរុប៦៦ នាក់ ស្រី១៥ នាក់ (សម្រាប់ស្រុកគិរីវង់អ្នកចូលរួម ២៨នាក់ ស្រី៦នាក់ និងស្រុកត្រាំកក់អ្នកចូលរួម៣៨នាក់ ស្រី៩នាក់)។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក គង់ ពុធ្វារិទ្ធ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃកិច្ចប្រជុំនេះដើម្បីស្នើសុំកិច្ចសហការផ្តល់ទីតាំងអនុវត្តការងាររបស់មន្រ្តីកសិកម្មឃុំ បង្ហាញពីតួនាទីភារ:កិច្ចរបស់មន្រ្តីកសិកម្មឃុំ និងរបៀបរបបរអនុវត្តការងារផ្សេងៗ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter