ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤
លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តតាកែវ រួមមានលោកស្រី គយ សុខុម ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងសហការី បានចូលរួមកិច្ចប្រជុំថ្នាក់ស្រុកស្តីពី កិច្ចសហការ និងការគាំទ្រការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំ ដែលរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ។ ក្នុងពិធីនេះមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលរងស្រុក លោកលោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំពាក់ពន្ធ័ មន្ត្រីកសិកម្មឃុំ សរុប៦៤ នាក់ ស្រី១៨ នាក់ (សម្រាប់ស្រុកបាទីអ្នកចូលរួម ៣៦នាក់ ស្រី៨នាក់ និងស្រុកសំរោងអ្នកចូលរួម២៨នាក់ ស្រី១០នាក់)។ កិច្ចប្រជុំនេះមានគោលបំណងស្នើសុំកិច្ចសហការផ្តល់ទីតាំងអនុវត្តការងាររបស់មន្រ្តីកសិកម្មឃុំ តួនាទីភារ:កិច្ច និងរបៀបរបបរអនុវត្តការងារផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម