មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មានប្រារព្ធពិធីចុះកិច្ចសន្យា ផលិតកម្មកសិកម្មតាមកិច្ចសន្យា លើដំណាំ «ស្រូវ»
ចេញ​ផ្សាយ ៣០ មេសា ២០២៤
36

ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មានប្រារព្ធពិធីចុះកិច្ចសន្យា ផលិតកម្មកសិកម្មតាមកិច្ចសន្យា លើដំណាំ «ស្រូវ» រវាងសហគមន៍កសិកម្ម និងសហគ្រាសកែច្នៃ (សហគ្រាស សុខ កែវ) និងសហគមន៍កសិកម្ម
ក្រោយអធិបតីភាព ឯកឧត្តមបណ្ឌិត ឆោម សំសង្ហា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (Climate-Friendly Agribusiness Value Chain Sectors Project) និងលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានភ្នាក់ងារអនុវត្តគម្រោងថ្នាក់ខេត្ត ព្រមទាំងមានការចូលរួមពីលោកទីប្រឹក្សាផ្នែកភាពជាដៃគូវិស័យរដ្ឋ និងឯកជន (PPP) និងអ្នកពាក់ពន្ធ័ សរុបអ្នកចូលរួម ៥៦នាក់ ស្រី ២១នាក់។ គួរអោយកត់សំគាល់ដែរថាៈ ការចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្វសន្យានេះ ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៩ មកម៉្លេះ។ ១១៧ កិច្វសន្យា ត្រូវបានចូ និងកំពុងដំណើរការ ៥៨កិច្ចសន្យា ដោយឡែកក្នុងឆ្នាំ២០២៤ នេះកិវ្ចសន្យាចំនួន ២៥ បានធ្វើការចុះ។

ចំនួនអ្នកចូលទស្សនា
Flag Counter