មហាសន្និបាតប្រចាំឆ្នាំសហភាពសហគមន៍កសិកម្មតាកែវមានជ័យ
ចេញ​ផ្សាយ ៣០ មេសា ២០២៤
64

ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក នួន ទិត្យភារាម មន្ត្រីការិយាល័យ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំសហភាពសហគមន៍កសិកម្មតាកែវមានជ័យ  កម្មវិធីមហាសន្និបាតនេះដំណើរប្រព្រឹត្តក្រោមការដឹកនាំដោយលោកស្រី ស៊ន កិត្យា ប្រធានសហភាពសហគមន៍កសិកម្ម ជាប្រធានអង្គមហាសន្និបាត និង មានសមាសភាពភ្ញៀវកិត្តិយសចូលរួម :
- លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្ត
- លោក គង់ ពិសិដ្ឋ ប្រធានការិយាល័យ បង្កើត និងចុះបញ្ជីសហគមន៍កសិកម្មនៃ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
- លោក ឌុក លួន អនុប្រធានសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា
- លោក រិន រ៉ាវី ទីប្រឹក្សាសម្របសម្រួលសម្ព័ន្ធសហគមន៍កសិកម្ម និង តំណាងសមាជិកសហគមន៍កសិកម្មជាសមាជិក សរុប ៣៦នាក់ ស្រី ០៦នាក់  កម្មវិធីនេះ ប្រព្រឹត្តទៅនៅសាលាប្រជុំមន្ទីរកសិកម្មខេត្ត ។
លទ្ធផលសម្រេចបាន :

-ទ្រព្យសរុប ៤៤ ៦៤២ ៥០០ រៀល
- សាច់ប្រាក់ក្នុងធានាគា ៣៥ ១៤២ ៥០០
- គណនី អតិថិជន ២ ០០០ ០០០
- ធ្នើដែល និងឈើ សម្រាប់ដាក់បន្លែ ៣ ៥០០ ០០០
- ម៉ាស៊ីនពង្រោះស្រូវ ៤ ០០០ ០០០
+ផែនការ ទិសដៅបន្ត៖
- រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឲ្យបានទូលំទូលាយអំពីសេវាកម្មបិទបញ្ជី និង ការចុះបញ្ជីគណនី
- ផ្តល់សេវាកម្មបិទបញ្ជីគណនេយ្យទៅសហគមន៍កសិកម្មជាសមាជិក និង មិនមែនសមាជិក
- ផ្តល់សេវាបណ្ដុះបណ្ដាលដល់សហគមន៍ជាសមាជិក និង អ្នកមិនមែនសមាជិក( សមាជិក ៥០$ រៀន ៣នាក់ រយៈ ៣ ថ្ងៃ /AC)
+អនុម័តសមាជិកថ្មី ០២ នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter