ចុះអនុវត្តជាក់ស្ដែងនៅមុខជំនាញបង្កាត់ពូជសិប្បនិមិ្មតគោ និងនីតិវិធីគ្រៀកគោ ដោយបានអនុវត្តលេីមេគោពូជ
ចេញ​ផ្សាយ ៣០ មេសា ២០២៤
45

ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤

មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តចំនួន  ១២នាក់រួមនិងភ្នាក់ងារសុខភាពសត្វភូមិ  ៦នាក់  និងនិសិ្សតវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនតាកែវ  ២នាក់ សរុប  ២០នាក់  បានចុះអនុវត្តជាក់ស្ដែងនៅមុខជំនាញបង្កាត់ពូជសិប្បនិមិ្មតគោ  និងនីតិវិធីគ្រៀកគោ  ដោយបានអនុវត្តលេីមេគោពូជចំនួន  ៨ក្បាល  ទទួលបានលទ្ធផលជោគជ័យនៅសហគមន៏កសិកម្ម រនាមសាមគ្គី  ស្ថិតនៅភូមិសម៉លេី  ឃុំខ្វាវ  ស្រុកទ្រាំង  ក្រោយពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលផ្នែកទ្រឹស្ដី  ដោយមានការចូលរួមពីលោក  ឈឹម  ណែម  អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត  និងសម្របសម្រួលដោយលោក  នី  ផាន់ណេង  នាយកគ្រប់គ្រងទូទៅកសិដ្ឋានចិញ្ចឹមគោ(SV)ព្រមទាំងមន្រ្តីជំនាញផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter