ចុះត្រួតពិនិត្យបញ្ចប់សុពលភាពការសាងសង់ឃ្លាំងស្តុកស្រូវពូជនិងស្រូវចំណីចំនួន ៤ឃ្លាំង ក្នុងសហគមន៍កសិកម្ម
ចេញ​ផ្សាយ ៣០ មេសា ២០២៤
20

ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤

លោក ញ៉ីប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តនៃគម្រោងខ្សែច្រវាក់ដោយភាតរបរិស្ថាន CFAVC បានអមដំណើរលោកបណ្ឌិត សំ ឆោមសង្ហា អគ្គលេខាធិការរង និងជានាយកគម្រោង CFAVC និងមានការចូលរួមពីលោកទីប្រឹក្សាគម្រោង និងវិស្វករគម្រោង បានចុះត្រួតពិនិត្យបញ្ចប់សុពលភាពការសាងសង់ឃ្លាំងស្តុកស្រូវពូជនិងស្រូវចំណីចំនួន ៤ឃ្លាំង ក្នុងសហគមន៍កសិកម្មចំនួន ០៤ រូមមាន៖
-សហគមន៍កសិកម្មកសិកម្មបក្សីរីករាយ ស្រុកត្រាំកក់
-សហគមន៍កសិកម្មត្រពាំងស្រង៉ែ ស្រុកត្រាំកក់
-សហគមន៍កសិកម្មកសិកម្មភូមិបីសាមគ្គី ស្រុកកោះអណ្តែត
-សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ស្រុកកោះអណ្តែត

ចំនួនអ្នកចូលទស្សនា
Flag Counter