មហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មកំពែងសុខសែនសំបូរ ស្ថិតនៅភូមិជីម្រាក់ ឃុំ កំពែង ស្រុកគិរីវង់
ចេញ​ផ្សាយ ៣០ មេសា ២០២៤
38

ថ្ងៃចន្ទ ១ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤

 លោក ទូង សុខុម អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មកំពែងសុខសែនសំបូរ ស្ថិតនៅភូមិជីម្រាក់ ឃុំ កំពែង ស្រុកគិរីវង់ ក្រោមការដឹកនាំ ដោយលោក ញឹម ឈឿន ប្រធានសហគមន៍កសិកម្ម ជាប្រធានអង្គមហាសន្និបាត និងមានសមាសភាពគណៈអធិបតីចូលរួម :
 - ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារចុះមូលដ្ឋានក្នុងស្រុក គិរីវង់
 - ឯកឧត្តម ឆឺយ រឿន អនុប្រធានក្រុមការងារចុះមូលដ្ឋានក្នុងស្រុកគិរីវង់
 - ឯកឧត្ត ស៊ុត ខុន អភិបាលរងនៃគណអភិបាលខេត្តតាកែវ
 - លោក នួន ឌីណា អភិបាលនៃគណអភិបាលស្រុក និងអភិបាលរងស្រុកគិរីវង់
 - លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុក គិរីវង់ និង អាជ្ញាធរឃុំ សមាជិកសហគមន៍កសិកម្មចូលរួមសរុប ៥៥៣ នាក់ ។ ជាលទ្ធផល ទទួលបានប្រាក់ចំណេញមិនទាន់បែងចែក ចំនួន ៣៧ ៤០៥ ៥០០ រៀល។
ពិនិត្យ និងសម្រេចការស្នើសុំបន្ថែមភាគហ៊ុន ៤០០ហ៊ុន។

ចំនួនអ្នកចូលទស្សនា
Flag Counter