កិច្ចប្រជុំស្ដីពី ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤
ចេញ​ផ្សាយ ៣០ មេសា ២០២៤
41

ថ្ងៃចន្ទ ១ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំស្ដីពី ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤  ក្រោមអធិបតីភាព ឯកឧត្តមអភិបាលខេត្តតាកែវ។ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ (ផអ៣) ខេត្ត។

ពេលរសៀល លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងលោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ត្រីជំនាញ និងអ្នកពាក់ពន្ធ័ ដឹកនាំដោយលោកស្រី គា សុភូ អភិបាលរងខេត្ត បានចុះពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ហ្វ្រេសមីល ឯ.ក ដើម្បីត្រៀមរៀបចំពិធីសម្ពោធ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខែមេសា ខាងមុខនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter