ថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
លោក ទូង សុខុម អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ឡូយ ចន្ថា ជាមន្រ្តី បានចូលរួមមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្ម សម៉លើ ស្ថិតនៅភូមិ សម៉លើ ឃុំខ្វាវ ស្រុកទ្រាំង ដែលដឹកនាំដោយលោក ប៉ាង ឆាន ប្រធានក្រុមប្រឹក្សាភិបាល ជាប្រធានអង្គមហាសន្និបាត និងមានការចូលរួមពីលោកស្រី ណី គឹមឡេង ជាបុគ្គលិកអង្គការ Hellan Keller ជាភ្ញៀវកិត្តិយស និងសមាជិក សមាជិកាសហគមន៍ចូលរួមទាំងអស់សរុប ៣៣នាក់ ស្រី ២៩នាក់។
ជាលទ្ធផល សហគមន៍ទទួលបានប្រាក់ចំនេញសុទ្ធមិនទាន់បែងចែកពីរមុខរបរឥណទានកសិកម្មនិង ផ្គត់ផ្គង់ជីកសិកម្ម សរុបចំនួន ៥,៧៩៥,៨០០៛។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម