ថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤
លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានដឹកនាំសហភាពសហគមន៍កសិកម្មចំនួន ២ និងសហគមន៍កសិកម្មចំនួន ៧ ដើម្បីចូលរួមមហាសន្និបាតតំណាងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នៅអគារឌីខេមីតធីង រាជធានីភ្នំពេញ។ កម្មវិធីមហាសន្និបាតនេះដឹកនាំ លោក ឧកញ្ញា ហង់ សុគុណ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធ ជាប្រធានអង្គប្រជុំមហាសន្និបាតសម្ព័ន្ធ និងអ្នកពាក់ពន្ធ័ សរុបអ្នកចូលរួមចំនួន ១៥៦នាក់ ស្រី ៥៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម