ថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤
លោក លីម ស៊ុនឆ័យ នាយរងសង្កាត់រដ្ឋបាលជលផលគោកធ្លក បានចូលរួមប្រជុំប្រមូលធាតុចូលនៃគម្រោង និងសកម្មភាពអាទិភាព ក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ(២០២៥-២០២៧) នៅសាលាស្រុកអង្គបូរី ដឹកនាំដោយ លោក ហាយ សារិន អភិបាលរងស្រុកអង្គរបូរី និងមានការចូលរួមពីគ្រប់ការិយាល័យក្រោមឱវាទស្រុក គ្រប់អង្គភាពឈរជើងជុំវិញស្រុក និងមេឃុំ គ្រប់ឃុំ សរុបចំនួន ២៦នាក់ ស្រី ០២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម