ថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤
លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត បានចុះ ស្រង់ឈ្មោះកសិករចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមកង្កែប នៅឃុំសំរោង ស្រុកត្រាំកក់ ដែលគាំទ្រដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងចុះទំនាក់ទំនងលោកមេឃុំជាងទងអំពីការរៀបចំទិវាប្រមូលផលត្រីចិញ្ចឹមក្នុងស្រះ និង ស្រះធម្មជាតិតាមវាលស្រែ ហើយចុះត្រួតពិនិត្យ តាមដាន ការជីក និង ស្តាស្រះរបស់កសិករចិញ្ចឹមត្រីសរុបចំនួន ០២គ្រួសារ នៅ ភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ គាំទ្រដោយគម្រោងដីសណ្តតំបន់អាស៊ី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម