ថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤
លោក លឹម ចាន់ ណា ប្រធាន ការិយាល័យ នីតិកម្ម និង លោក ហន ឧត្ដម មន្រ្តី ការិយាល័យ ផលិតកម្ម និង បសុព្យាបាល ជា មន្ត្រី អង្គភាព អនុវត្ត គម្រោង ថ្នាក់ ខេត្ត PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរៈបរិស្ថាន(CFAVC) បាន ចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី ការ ផ្សព្វផ្សាយ បច្ចេកទេស បន្សុំាទៅ នឹង ការ ប្រែ ប្រួល អាកាសធាតុ ក្រោម អធិបតី ភាពលោក អ៊ុ សាវី ប្រធាន គ្រប់គ្រង គម្រោង CFAVC។ ក្នុងវគ្គបណ្តុះបណ្តាលនេះមានការចូលរួមតំណាង សហគមន៍ កសិកម្ម ចំនួន ៦នាក់ អ្នក ផ្សព្វផ្សាយ ថ្នាក់ ឃុំ ស្រុក ចំនួន ១០នាក់ និង កសិករ ចំនួន ១៤នាក់ សរុបចំនួ ន ៣២នាក់ ស្រី ១៣នាក់។ សិក្ខាសាលា ធ្វើ ឡើងនៅ សណ្ឋាគារ សង្គហមិត្ដ ខេត្ត កែប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម