ថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
លោក ឈាន ធី និងលោកស្រី ជា សនសោភា មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះពិនិត្យ តាមដាន និងវាយតម្លៃសហគមន៍កសិកម្មសែនសុខទឹកថ្លា ស្ថិតនៅឃុំត្រពាំងក្រសាំង ស្រុកបាទី ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសហគមន៍ ជាលទ្ធផល មានដើមទុនសរុប ១ ៣២២ ៧១១ ១០០រៀល។ សហគមន៍មានមុខរបរចំនួន ០៤៖ -មុខរបរឥណទាន
-មុខរបរផ្គត់ផ្គង់ (ជីកសិកម្ម និងប្រេងឥន្ធនៈ)
-មុខរបរទីផ្សារ (លក់បន្លែ ស្រូវពូជ និងស្រូវចំណី)
-មុខរបរសេវាប្រើប្រាស់រួមគ្នា (ត្រាក់ទ័រ)
-សហគមន៍គ្រោងបង្កើតសកម្មភាពបន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម