ថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក សុខ រេត មន្ត្រីការិយាល័យ កសិឧស្សាហកម្ម ជាមន្រ្តី អង្គភាព អនុវត្ត គម្រោង PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន (CFAVC) បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការប្រតិបត្តិ និងការថែទាំប្រព័ន្ធស្រោចស្រពដោយតំណក់ទឹក ស្ថិតនៅក្រោមធិបតីភាពលោក សេង ទុយ ប្រធាននាយកដ្ឋានវីស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្មនិង លោក សេង សាវ៉ាត ទីប្រឹក្សា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមន្ត្រីភ្នាក់ងារអនុវត្តគម្រោង CFAVC វគ្គបណ្តុះបណ្តាលនេះធ្វើនៅសណ្ឋាគារអាលីសវីឡា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម